ជប៉ុនកំពុងភ័យបុកពោះ ដោយសាររងការវាយប្រហារពីព្យុះដ៏សាហាវមួយ
ជប៉ុន៖ ចុះតាមការចុះផ្សាររបស់សារព័ត៌មាន CHANNEL NEWSASIA បានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសជប៉ុនកំពុងបានទទួលការវាយប្រហារគ្រោះធម្មជាតិមួយយ៉ាងធ្ងន់ធ្ងរគឺព្យុះ Jebi ។ ព្យុះ Jebi បានផ្តើមវាយប្រហារពីតំបន់ភាគខាងជើងប្រទេសជប៉ុន ហើយបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិច និងទីក្រុង Osaka នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា នៅតំបន់ភាគខាងលិចជប៉ុនពេលនេះកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងកម្ពស់ ៣០០ មីលីម៉ែត្រពេញ ២៤ ម៉ោង និងមានខ្យល់បោកបក់ខ្លាំងក្នុងល្បឿន ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្កឲ្យមានអគារមួយចំនួនដួលរលំផងដែរ។
តែយ៉ាងណាក្តី មកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញពីចំនួនជនរងគ្រោះនៅឡើយទេ។ សូមរម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ ព្យុះ Jebi ធ្លាប់បានវាយប្រហារប្រទេសជប៉ុនម្តងហើយ ដែលកាលនោះវាបានសម្លាប់មនុស្សជាង ២០០ នាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia