ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យខេត្តកោះកុង បញ្ជាក់ថា មានបុគ្គលិកមន្ទីរពេទ្យមួយចំនួនបានឆ្លងជម្ងឺកូវីដ១៩ រួចហើយ

    BY Khmernote Media June 29, 2021
    មន្ទីរពេទ្យខេត្តកោះកុង បញ្ជាក់ថា មានបុគ្គលិកមន្ទីរពេទ្យមួយចំនួនបានឆ្លងជម្ងឺកូវីដ១៩ រួចហើយ

    យោងតាមការពី មន្ទីរពេទ្យខេត្តកោះកុង បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងអធ្យាស្រ័យខ្ពស់ដល់ការរឹតបន្តឹងវិធានការសុខាភិបាលក្នុងការបម្រើសេវានៅក្នុងមន្ទីរពេទ្យ ដើម្បីចូលរួមកាត់បន្ថយហានីភ័យនៃការឆ្លងជម្ងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យយើង និង អតិថិជនដែលមកទទួលសេវា។

    សូមបញ្ចាក់ថាបុគ្គលិកមន្ទីរពេទ្យយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង លះបង់ការលំបាកគ្រប់បែបយ៉ាង និងសេចក្តីសុខផ្ទាល់ខ្លួនទាំងយប់ទាំងថ្ងៃ ដើម្បីសុខមាលភាពប្រជាពលរដ្ឋយើង ដោយរហូតមកដល់ពេលនេះមានបុគ្គលិកមន្ទីរពេទ្យមួយចំនួនបានឆ្លងជម្ងឺកូវីតនេះរួចហើយ ដោយមួយចំនួនទៀតកំពុងបានប៉ះពាល់អ្នកជម្ងឺកូវីតដោយយថាហេតុជារៀងរាល់ថ្ងៃ 😓😓😓 ។《 សូមមេត្តាកុំមើលដើមឈើមួយដើម តែត្រូវមើលព្រៃឈើទាំងមូល 》។ សូមបួងសួងគោរពជូនពរជនរួមជាតិទាំងអស់ប្រកបដោយសុខភាពល្អ សុភមង្គលបរិបូរណ៌ ជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជម្ងឺកូវីត 🙏🙏🙏 ។

    Share This Post: