ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជានឹងទទួលរងឥទ្ធិពលចំនួន២ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីស្អែកទៅដល់ដើមខែក្រោយ

    BY Khmernote Media June 29, 2021
    កម្ពុជានឹងទទួលរងឥទ្ធិពលចំនួន២ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីស្អែកទៅដល់ដើមខែក្រោយ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា បានឲ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីរដំណាក់កាលដូចតទៅ៖

    + ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ

    + ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ
    – នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ
    – នៅថ្ងៃទី៤-៦ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

     

    Share This Post: