កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៧២៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៧០៩នាក់
BY Khmernote Media
June 29, 2021
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៣នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧០៩នាក់ និងមានអ្នកបាត់បង់ជីវិត១៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៩,២៥៥នាក់, ករណីជាសះស្បើយសរុប ៤៣,៤៧៣នាក់ និងស្លាប់សរុប ៥៧៥នាក់៕
