ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត ប្រកាសបិទផ្អាកដំណើរការផ្សារសាមគ្គី រយៈពេលមួយសប្តាហ៍ជាបណ្ដោះអាសន្ន
BY Khmernote Media
June 29, 2021
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្អាកដំណើរការផ្សារសាមគ្គី រយៈពេលមួយសប្តាហ៍ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពត បានឲ្យជ្រាបថា ផ្អែកតាមខ្លឹមសារដូចមានចុះយោងខាងលើ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំឲ្យលោកអភិបាល នៃគណៈអភិបាលក្រុងកំពត ត្រូវធ្វើការ បិទផ្អាកដំណើរការផ្សារសាមគ្គី ក្នុងក្រុងកំពត ខេត្តកំពត រយៈពេល ១សប្តាហ៍ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត