ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ

    BY Khmernote Media June 29, 2021
    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៩,២៥៥នាក់, ករណីជាសះស្បើយសរុប ៤៣,៤៧៣នាក់ និងស្លាប់សរុប ៥៧៥នាក់៕

    Share This Post: