ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញវិជ្ជមានមនុស្ស២៣៧នាក់ ជាកម្មកររោងចក្រ JH ក្នុងសង្កាត់ស្ទឹងមានជ័យ៣

    BY Khmernote Media June 29, 2021
    រកឃើញវិជ្ជមានមនុស្ស២៣៧នាក់ ជាកម្មកររោងចក្រ JH ក្នុងសង្កាត់ស្ទឹងមានជ័យ៣

    បើតាមការអោយដឹងពីមន្ត្រីក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ បានថ្លែងប្រាប់អ្នកសារព័ត៌មាន PNN បានអោយដឹងថា មានកម្មកររោងចក្រ JH ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ចំនួន២៣៧នាក់បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកធ្វើតេស្តយកសំណាកចំនួន៩៦៤នាក់។

    ប្រភពព័ត៌មានដដែលបានបន្តអោយដឹងដែរថា កាលពីចុងសប្តាហ៍កន្លងទៅក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើនេះ បានចំនួនជាង៩០នាក់រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕

    Share This Post: