ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៧,៥៦៦ ករណី និងមរណភាពចំនួន ៩០៧​ ករណី

    BY autoadmin June 29, 2021
    ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៧,៥៦៦ ករណី និងមរណភាពចំនួន ៩០៧​ ករណី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India TV បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៧,៥៦៦ ករណី ជាមួយនឹងការស្លាប់ចំនួន ៩០៧ នាក់ នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមទិន្នន័យដែលបានចែករំលែកដោយក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះបានបង្ហាញថា ប្រទេសឥណ្ឌាក៏បានរំសាយអ្នកជំងឺ ៥៦,៩៩៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យការជាសះស្បើយឡើងវិញសរុបមានចំនួន ២៩,៣៦៦,៦០១ នាក់ ។

    ទិន្នន័យបានបង្ហាញថា ករណីសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះបានកើនឡើងដល់ ៣០,៣១៦,៨៩៧ ករណី ហើយក្នុងនោះមានករណីចំនួន ៥៥២,៦៥៩ គឺនៅជាករណីសកម្ម។ ថ្វីបើប្រទេសនេះមានករណីឆ្លងច្រើន ប៉ុន្តែចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសមានតែ ៣៩៧,៦៣៧ នាក់ប៉ុណ្ណោះ ដែលនេះជាភាគរយតិចតួចផងដែរបើប្រៀបនឹងប្រទេសដទៃ។ ប្រទេសនេះក៏បានមើលឃើញពីការចុះថយករណីជាបន្ដបន្ទាប់ បើទោះបីជាវ៉ារ៉្យងថ្មី Delta Plus កំពុងរំខាងដល់រដ្ឋមួយចំនួនក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ India TV

    Share This Post: