ROG បង្ហាញឡេបថប Gaming ថ្មី Flow X13 ដែលអាចបត់បាន និង GPU ខាងក្រៅ XG Mobile
នៅថ្ងៃនេះ ASUS Republic of Gamers (ROG) បានប្រកាសចេញនូវម៉ូឌែលថ្មីមួយទៀតមានឈ្មោះថា ROG Flow X13 ជាកំព្យូទ័រយួរដៃសម្រាប់លេងហ្គេមអេឡិចត្រូនិក 2-in-1 ដំបូងបំផុតរបស់ ROG ដែលអាចបត់បាន និង ROG XG Mobile ដែលជា GPU ខាងក្រៅដែលមានលក្ខណៈច្នៃប្រឌិតថ្មីដែលជួយបង្កើនដំណើរការ និងការភ្ជាប់ហ្គេមរបស់ Flow X13 ។
Ultraportable 2-in-1
Flow X13 ត្រូវបានឌីហ្សាញដោយបំពាក់ជាមួយត្រចៀកបត់ ដែលអាចបត់កំព្យូទ័រនេះបានដល់ទៅ ៣៦០ដឹក្រេ ហើយអាចឱ្យអ្នកប្រើប្រាស់ប្រើកុំព្យូទ័រនេះបានច្រើនបែប ច្រើនទម្រង់ សម្រាប់មុខងារផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះមុខងារទាំងនោះ ធ្វើឱ្យកង្ហារត្រជាក់កាន់តែងាយស្រួលក្នុងការប្រើប្រាស់លំហូរខ្យល់ បន្ថយសីតុណ្ហភាពដល់ 8 ដឺក្រេ។ ជាមួយទំហំ 13 អ៉ីញ បង្កើតជារាងដ៏ស្លីមដែលមានតួទំហំ 15.8 mm និងទង្ងន់ដ៏ស្រាល 1.3 kg។ ផ្នែកខាងក្រៅដែលលាតសន្ធឹងជាមួយនឹងការរចនាដូចម៉ូតដូចទឹករលកកាន់តែបន្ថែមនូវស្ទីលប្លែក មិនតែប៉ុណ្ណោះបង្កើននូវសុវត្ថិភាពខ្ពស់ និងងាយស្រួលក្នុងការកាន់តាមខ្លួន ហើយមិនធ្វើឱ្យជាប់ស្នាមក្រយ៉ៅដៃទៀតផង។ លើសពីនេះ គ្រាន់តែចុចលើអេក្រង់តែម្ដង ក៏ Flow X13 លោតដូចជាស្មាតហ្វូនដែរ។

ROG XG Mobile
ROG គឺជាអ្នកត្រួសត្រាយខាងផ្នែកក្រាហ្វិកខាងក្រៅដោយបានណែនាំពី eGPU dock ដំបូងបង្អស់ គឺ XG Station ក្នុងឆ្នាំ ២០០៧។ ROG XG Mobile ណែនាំការរចនាថ្មីដែលផ្តល់ជូននូវវិធីថ្មី ប្រកបដោយភាពច្នៃប្រឌិត ដើម្បីនាំយកការលេងហ្គេមថ្នាក់លើតុទៅជាទំរង់បែបបទដែលអាចយកជាការបាន។
មានទំងន់ត្រឹមតែ 1kg (2.2 ផោន) និងមានទំហំត្រឹមតែ 155 mm (D) x 208 mm (W) x 29 mm (H) XG Mobile មានទំហំ 6% នៃ eGPUs ធម្មតា បើទោះបីជាបំពាក់ដោយ GeForce RTX ™ 3080 GPU ដែលមានល្បឿនដល់ 1810 MHz ជាមួយ ROG Boost 150W ក៏ដោយ។

Powerful processor
ដំឡើង CPU AMD Ryzen™ 9 5980HS ដែលមាន 8 គ្រាប់ និងខ្សែចំនួន 16 ផ្តល់នូវដំណើរការដែលចាំបាច់បំផុតសម្រាប់បន្ទុកការងារ។
ឧបករណ៍ដំណើរការចល័ត Ryzen 5000 Series មានលក្ខណៈពិសេសនៃស្ថាបត្យកម្មថ្មី “Zen 3” ដែលទ្រទ្រង់ដោយដុំផ្ទុកនៅលើឈីប ដ៏ធំរហូតដល់ទៅ 20 MB។ ការរចនារបស់ HS បង្ហាញពីបន្ទះសៀគ្វីដែលមានស្រោមថាមពល 35W ដែលកែសំរួលតួឱ្យកាន់តែស្លីមជាងមុន ប៉ុន្តែមានសមត្ថភាពបង្កើនថាមពលកាន់តែខ្លាំងរហូតដល់ 54W នៅពេលដែលកន្លែងផ្ទុកកម្តៅ និងថាមពលទ្រាំទ្របាន។
Gaming to go
ម៉ូឌែលថ្មី Flow X13 រួមបញ្ចូល GeForce® GTX 1650 GPU ដែលមានសមត្ថភាពចុចល្បឿនរហូតដល់ 1255 MHz ក្នុងល្បឿន 35W នៅក្នុង Turbo mode ជាមួយ ROG Boost ដែលមានសមត្ថភាពគូរ 5W បន្ថែមតាមរយៈ Dynamic Boost ដែលអាចជួយឱ្យមានដំណើរការខ្លាំងក្នុងការលេងហ្គេមសម័យថ្មី។
ជម្រើសនៃការបង្ហាញ បំពេញនូវបទពិសោធន៍នៃការមើលឃើញ។ បន្ទះ FHD ទំហំ 20 Hz អាចផ្តល់ភាពងាយស្រួលដល់ការលេងហ្គេម ខណៈពេលដែលអេក្រង់បង្ហាញរូបភាពប្រភេទ 4K Ultra HD ផ្តល់នូវដង់ស៊ីតេ pixel ខ្ពស់សមស្របនឹងការងារគូរគំនូរ។ អេក្រង់ទាំងពីរនេះបានប្រើបច្ចេកវិទ្យា Adaptive-Sync សម្រាប់ការផ្គូផ្គង refresh rate របស់ panel ជាមួយនឹង frame rate របស់ GPU ដើម្បីកាត់បន្ថយភាពយឺតយ៉ាវ ការរអាក់រអួល និងកាត់បន្ថយការទាក់នៃរូបភាព។ ជម្រើសនៃអេក្រង់ទាំងពីរ ត្រូវបានក្រិតតាមខ្នាតរោងចក្រដើម្បីបំពេញតាមស្តង់ដារពិតរបស់ PANTONE® សម្រាប់ពណ៌ដើម។ អេក្រង់ទាំងនោះមានកម្ពស់ 16:10 ដែលកម្ពស់សមមាត្រទៅនឹងទទឹង ផ្ដល់នូវកន្លែងដាក់បង្ហាញបន្ថែមទៀតសម្រាប់ហ្គេម និងការងារច្នៃប្រឌិត។


Unhindered cooling
កង្ហារ Arc Flow បង្កើតចរន្តខ្យល់អតិបរមាជាមួយនឹងសំលេងរំខានតិចបំផុត។ កង្ហារទាំងនេះត្រូវបានផ្អែកលើការរចនាថ្មីដែលមានស្លាបចំនួន 84 ជាមួយកម្រាស់ខុសៗគ្នា ដើម្បីធ្វើចលនាខ្យល់បានកាន់តែច្រើន។ ភាពជឿនលឿនទាំងនេះធ្វើអោយប្រសើរឡើងនូវលំហូរខ្យល់រហូតដល់ ១៣% ដោយមិនបង្កើនសំលេងរំខាន។ ជាមួយនឹងបច្ចេកវិទ្យា 0dB កង្ហារបិទទាំងស្រុងនៅពេលសីតុណ្ហភាព CPU និង GPU មានកម្រិតទាបនៅក្នុង Silent mode ដែលនេះធ្វើឱ្យត្រជាក់ខ្លាំង ហើយស្ងប់ស្ងាត់នៅក្រោមបន្ទុកការងារស្រាល។
ម៉ូឌុលកម្ដៅ (thermal module) សម្អាតដោយខ្លួនឯង ដោយប្រើបំពង់កម្ចាត់ធូលីដើម្បីបញ្ចោញភាគល្អិតឆ្ងាយពីកង្ហារ និងកម្តៅ។ ការកាត់បន្ថយការផ្លុំធូលីចេញច្រើនជួយឱ្យប្រព័ន្ធត្រជាក់ដំណើរការកាន់តែល្អក្នុងរយៈពេលយូរ ជួយឱ្យកុំព្យូទ័រមានលេងហ្គេមបានយូរ និងលឿន។ ការរចនាចុងក្រោយរបស់ ROG’s បំពាក់នូវបំពង់កម្ចាត់ធូលីមានទំហំធំទូលាយសម្រាប់អ្នកកង្ហារធំៗទាំងពីរ និងលំហូរខ្យល់ខ្ពស់។

Crystal clear sound
Virtual 5.1.2-channel surround sound បំពាក់ដោយបច្ចេកវិទ្យា Dolby Atmos ផ្តល់នូវសំលេងដ៏សំបូរបែប។ ជាមួយគ្នានេះបច្ចេកវិទ្យា Smart Amp រក្សា speaker កុំព្យូទ័រក្នុង thermal និង excursion limit ដែលធ្វើឱ្យអ្នកប្រើរីករាយជាមួយបទពិសោធន៍កាន់តែច្រើន និងកាន់តែជក់ចិត្ត។ ឡេបថបនេះក៏ជួយបំបាត់នូវសម្លេងរំខាន (Two-Way AI Noise Cancelation) ដែលធ្វើអោយការ Chat ជាសម្លេងកាន់តែប្រសើរជាមុនដោយកាត់ចោលនូវសម្លេងមិនចាំបាច់ ទាំងសម្លេង input និង output។ បច្ចេកវិទ្យានេះ ត្រូវបានប្រើលើឧបករណ៍ណាមួយក៏បាន ហើយថែមទាំងអាចប្តូរតាមកម្មវិធីនីមួយៗផងដែរ ដូច្នេះអ្នកប្រើអាចកំណត់ការបំបាត់សំលេងរំខានសម្រាប់ chat apps ដោយមិនប៉ះពាល់ដល់សំឡេងនៅក្នុងហ្គេម។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកលេងហ្គេមអាចជជែកគ្នាជាមួយនឹងក្រុមរបស់ខ្លួនកាន់តែងាយស្រួល ចំណែក creators អាចថតសម្លេងបានច្បាស់ល្អមិនថានៅក្នុងបរិយាកាសបែបណា ហើយគ្រប់គ្នាដែលប្រើប្រាស់ឡេបថបពិតជាទទួលបាននូវអារម្មណ៍រីករាយជាមួយការជជែកគ្នាដោយសម្លេងច្បាស់បែបនេះ។

ខាងក្រោមនេះជាតារាងតម្លៃ និង Specs របស់ឡេបថប ROG Flow នៅក្នុងប្រទេសកម្ពុជា

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
– ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់ដំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG