ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សូមប្រុងប្រយ័ត្នជានិច្ច! ទីតាំងទាំង៥កន្លែងនេះទៀត ជាប់ពាក់ព័ន្ធជាមួយករណីកូវីដ១៩

    BY Khmernote Media June 29, 2021
    សូមប្រុងប្រយ័ត្នជានិច្ច! ទីតាំងទាំង៥កន្លែងនេះទៀត ជាប់ពាក់ព័ន្ធជាមួយករណីកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬ​មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការទាំង៥កន្លែងនេះ៖

    + ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ ​សង្កាត់ជើងឯក ខណ្ឌដង្កោ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១​។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែក Teller នៅទីតាំងខាងលើនេះ។

    + ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង II ខណ្ឌចំកាមន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១​។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ។

    + កាហ្វេ អាម៉ាហ្សូន (Cafe Amazon​ Kapal​) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅអគារ Boss Building ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ០៩ និង៥០នាទី ដល់ ១១ និង៤០នាទី។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៥នាក់ បានទៅទីតាំងខាងលើនេះ។ អ្នកជំងឺមិនបានចូលក្នុងហាងទេ គឺអង្គុយនៅតុខាងក្រៅ។ អ្នកជំងឺ បានចាកចេញពីទីតាំងនេះដោយជិះម៉ូតូកង់បី។ បើបងរត់កង់បី បានដឹង សូមបងប្រញាប់ទៅធ្វើតេស្ដ។

    + ហាង ហេបភី​ ឡាម ដែលមានទីតាំងស្ថិតនៅតាមផ្លូវមាត់ទន្លេក្រោយផ្សារទំនើប Aeon សាខាទី១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៣ និង១០នាទី ដល់ ១៤ និង៣៥នាទី។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៤នាក់ បានជិះ​កង់បី ​ទៅហូបអាហារនៅទីតាំងខាងលើនេះ។ បើបងរត់កង់បី បានដឹង សូមបងប្រញាប់ទៅធ្វើតេស្ដ។

    + ហាង Sushi Tei សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១២ និង២០នាទី ដល់ ១៤ និង១០នាទី។ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    Share This Post: