ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបសំណាក់ខ្ពស់ជាងគេបំផុតលើពិភពលោកនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងប្រទេសមួយនេះ គ្រាន់តែថ្លៃសាងសង់អស់រាប់រយលានដុល្លារ

    BY Khmernote Media September 5, 2018
    រូបសំណាក់ខ្ពស់ជាងគេបំផុតលើពិភពលោកនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងប្រទេសមួយនេះ គ្រាន់តែថ្លៃសាងសង់អស់រាប់រយលានដុល្លារ

    ឥណ្ឌា៖ រូបសំណាក់ខ្ពស់បំផុតនៅក្នុងពិភពលោកនឹងបង្ហាញខ្លួនក្នុងពេលដ៏ឆាប់ខាងមុខនេះនៅក្នុងរដ្ឋ​ Gujarat នៃប្រទេសឥណ្ឌា។ រូបណាក់មួយនេះគឺជារូបរបស់លោក Sardar Vallabhbhai Patel ជាវិរៈបុរស ដែលបានតស៊ូទាមទាឯករាជឲ្យប្រទេសឥណ្ឌា។ រូបសំណាក់នេះមានកំពស់ ១៨២ ម៉ែត្រ និងប្រើប្រាស់ថវិកាសម្រាប់សាងសង់អស់ប្រមាណជា ៤៣០ លានដុល្លារ។

    លោក Sardar Vallabhbhai Patel ក៏ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីឥណ្ឌាកាលពីអំឡុងឆ្នាំ ១៩៤៧ ផងដែរ ហើយសម្រាប់ប្រជាជនឥណ្ឌា និងនៅក្នុងប្រវត្តិសាស្ត្រឥណ្ឌា លោកគឺជាមនុស្សអស្ចារ្យ និងមិនអាចបំភ្លេចបានម្នាក់។ បើតាមរដ្ឋាភិបាលឥណ្ឌាបានប្រាប់ឲ្យដឹងថា ការសម្រេចសាងសងរូបសំណាក់នេះត្រូវបានធ្វើឡើង ដើម្បីរម្លឹកដល់វិរៈភាពរបស់លោក Sardar Vallabhbhai Patel និងដើម្បីបង្ហាញដល់ពិភពថា ឥណ្ឌាមានរូបសំណាក់មួយ ដែលខ្ពស់ជាងគេក្នុងពិភពលោក។

    សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះរូបសំណាក់ ដែលខ្ពស់ជាងគេក្នុងពិភពលោកគឺរូបសំណាក់ The Spring Temple Buddha ក្នុងប្រទេសចិន ដែលមានកម្ពស់ ១២៨ ម៉ែត្រ។ យ៉ាងណាក្តី ក្រោយរូបសំណាក់របស់ឥណ្ឌាត្រូវបានសាងសងរួចវានឹងក្លាយជារូបសំណាក់ដែលខ្ពស់ជាងគេលើលោកវិញម្តង៕



    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay