ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ចុះបង្ក្រាបផលិតផលប្រើប្រាស់ក្លែងក្លាយ រំលោភកម្មសិទ្ធបញ្ញានាំចូលនាឡិកាដៃ វ៉ែតា លក់ក្នុងភូមិសាស្ត្រផ្សារថ្មី

    BY Khmernote Media June 30, 2021
    មន្ត្រីជំនាញ ចុះបង្ក្រាបផលិតផលប្រើប្រាស់ក្លែងក្លាយ រំលោភកម្មសិទ្ធបញ្ញានាំចូលនាឡិកាដៃ វ៉ែតា លក់ក្នុងភូមិសាស្ត្រផ្សារថ្មី

    រាជធានីភ្នំពេញ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ ចូលរួមសហការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើស ផលិតផលប្រើប្រាស់ រំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិកាដៃ និងវ៉ែនតា នៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: