កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ១១៣០នាក់បន្ថែមទៀត ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន
BY Khmernote Media
June 30, 2021
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១១៣០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៧០នាក់ និងមានអ្នកបាត់បង់ជីវិត២៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥០,៣៨៥នាក់, ករណីជាសះស្បើយសរុប ៤៤,១៤៣នាក់ និងស្លាប់សរុប ៦០២នាក់៕
