ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនថៃមិនពេញចិត្តនឹងច្បាប់ផាកពិន័យទឹកប្រាក់លើសមុន៥០ដង ចំពោះអ្នកគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរហួសសុពលភាព

    BY Khmernote Media September 6, 2018
    ប្រជាជនថៃមិនពេញចិត្តនឹងច្បាប់ផាកពិន័យទឹកប្រាក់លើសមុន៥០ដង ចំពោះអ្នកគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរហួសសុពលភាព

    ថៃ៖ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានសម្រេចដំឡើងប្រាក់ផាកពិន័យលើអ្នកបើកបរ ដែលគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរហួសសុពលភាពខ្ពស់ជាងមុន ៥០ដង ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ យ៉ាងណាក្តី មកទល់នឹងពេលនេះមានការស្ទង់មតិមួយបានរកឃើញថា ប្រជាជនថៃភាគច្រើនមិនសប្បាយចិត្តជាមួយនឹងការដំឡើងថ្លៃនេះទេ។

    បើយោងតាមលទ្ធផលនៃការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថានជាតិថៃសម្រាប់ការអភិវឌ្ឍ​ និងស្ទង់មតិ ដែលបានធ្វើឡើងលើក្រុមមនុស្សមានអាយុលើសពី ១៥ ឆ្នាំឡើងទៅចំនួន ១,២៥១ នាក់ បាន​បង្ហាញថា​ ប្រជាជនថៃមួយចំនួនធំគិតថា ការដំឡើងថ្លៃនេះគឺខ្ពស់ហួសហេតុ ហើយវាមិនអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើននោះទេ។ បើយោងតាមច្បាប់ថ្មីនេះ អ្នកបើកបរដែលគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរហួសសុពលភាព ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៣ ខែ និងពិន័យជាប្រាក់រហូតដល់ ៥០,០០០ បាត (១,៥០០ ដុល្លារ)។

    បើទោះជាមានមតិមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋក្តី តែរដ្ឋាភិបាលថៃនៅតែបន្តបង្កើតច្បាប់ថ្មីនេះ ហើយវានឹងត្រូវបានគេអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay