កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៥,៩៥១ នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣០,៣៦២,៨៤៨ ករណី

BY
autoadmin
June 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៥,៩៥១ ករណី ដែលជាការកើនឡើងច្រើនជាងកាលពីម្សិលមិញ នៅពេលដែលករណីថ្មីចំនួន ៣៧,៥៦៦ ករណី ត្រូវបានគេបញ្ជាក់។ តួលេខថ្មីៗបានធ្វើឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣០,៣៦២,៨៤៨ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន៕

ទន្ទឹមនឹងនេះផងដែរ មានមនុស្សចំនួន ៨១៧ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺនេះនៅប្រទេសឥណ្ឌា ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៩៨,៤៥៤ ករណី ឬស្មើនឹង ១.៣១% នៃចំនួនឆ្លងសរុប។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាក៏បានបង្ហាញពីការជាសះស្បើយឡើងវិញចំនួន ៦០,៧២៩ ករណី បន្ថែមទៀត នៅថ្ងៃពុធនេះ ដែលនាំឱ្យចំនួនករណីជាសះស្បើយទាំងអស់កើនដល់ ២៩,៤២៧,៣៣០ ករណី ដែលស្មើនឹង​៩៦.៩១% នៃចំនួនឆ្លងសរុប៕

អត្ថបទ៖ លីដា
ប្រភព៖ Hindustan Times

Share This Post: