សូមប្រុងប្រយ័ត្នជានិច្ច! ហាងល្បីៗចំនួន ៦កន្លែងទៀត បានជាប់ទាក់ទងជាមួយករណីកូវីដ១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងក្រោមនេះសូមធ្វើការដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ទីតាំងទាំងនោះរួមមាន
+ ហាង Pedro សាខា ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី មានអ្នកជំងឺ កូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។

+ ហាង Charles & Keith សាខា ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី មានអ្នកជំងឺ កូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។

+ ហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។

+ ហាងលក់សម្ភារៈ ហុង កុង សាខា សាលាបាក់ទូក ដែលមានទីតាំងស្ថិតនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩ និង៣០នាទី ដល់ ១០ និង០០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅទិញសម្ភារៈមួយចំនួន នៅទីតាំងខាងលើនេះ។

+ ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧ និង៤០នាទី ដល់ ១៨ និង១០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។

+ ហាង LYN សាខា #ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។
សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!
