ពិនិត្យសំណាកលើទី២ លើព្រះសង្ឃ យាយជី តាជី និងអ្នកនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ជាង៣០០អង្គ/នាក់ រកឃើញលទ្ធផលវិជ្ជមានសរុប ១៨ អង្គ/នាក់
យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ នាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ពិនិត្យសំណាកលើទី២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ លទ្ធផលរកឃើញវិជ្ជមានសរុប ១៨ អង្គ/នាក់។ នៅថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំង វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ២១៧ ក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកលើកទី២ ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ពិនិត្យសំណាកលើទី២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សរុបចំនួន ៣១៨ អង្គ/នាក់ លទ្ធផលវិជ្ជមាន ១៨ អង្គ/នាក់ ព្រះសង្ឃចំនួន ១៣ អង្គ ឧបាសក ឧបាសិកាចំនួន៥ នាក់ ។ ចំពោះទីតាំងត្រូវបានហ៑ុំព័ទ្ធឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្ន ។ គ្រូពេទ្យបានបិទបញ្ចប់ទៅវិញនៅម៉ោង ១៨:៥០នាទីនាថ្ងៃខែឆ្នាំដដែល ៕

