ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ ប្រគល់ឯកសណ្ឋានការពារជូនដល់អ្នកស្តារលូ ដែលកាយលូម្តងៗពិតជាប៉ះពាល់ដល់សុខភាពខ្លាំង

    BY Khmernote Media September 4, 2018
    ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ ប្រគល់ឯកសណ្ឋានការពារជូនដល់អ្នកស្តារលូ ដែលកាយលូម្តងៗពិតជាប៉ះពាល់ដល់សុខភាពខ្លាំង

    ខណៈដែលមានទឹកភ្លៀងបង្អុរចុះមក នៅតាមប្រឡាយធំៗមួយចំនួនពោរពេញដោយ​សំរាម​ក្នុង​ប្រឡាយ​ ហើយដើម្បីចៀសវាងការស្ទះ​មុខទឹក ស្ទះលូ ប្រឡាយ​បង្កអោយមាន​ការ​លិច​​លង់​ដោយ​ជំនន់​ទឹកភ្លៀង​នោះ។ ក៏មានមនុស្សដែលមានតួនាទីកាយលូស្តារលូ ដែលជាការងារមួយប្រឈមមុខនូវការប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសអ្នកធ្វើការងារមួយនេះគឺពុំមានសោះនូវឯកសណ្ឋានការពារឲ្យបានត្រឹមត្រូវ ដូចជាសម្លៀកបំពាក់កៅស៊ូ មួកម៉ាស់ និងអុកសុីហ្សែនជួយសម្រួលដល់ការដកដង្ហេីម។

    យ៉ាងណាមិញដោយឃើញនូវភាពទុក្ខលំបាកនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានចុះប្រគល់គ្រឿងសំលៀកបំពាក់ការពារដល់ក្រុមកាយលូនៅក្នុងក្រុងកំពង់ចាម។ ក្រោយពីឃើញសកម្មភាពនេះធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីរីករាយ និងសង្ឃឹមថា ក្រុមកាយលូទាំងអស់ នឹងទទួលបាននូវឯកសណ្ឋានការពារគ្រប់ៗគ្នា៕

    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay