ព័ត៌មានជាតិ
ក្រោយមានអាជីវករផ្សារអូឡាំពិកឆ្លងកូវីដ ព្រឹកនេះគណៈកម្មការគ្រប់គ្រងផ្សារ ស្នើរឲ្យអាជីវករទាំងអស់ទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ
BY Khmernote Media
July 2, 2021
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ករណីជំងឺកូវីដ១៩ បានរាលដាលឡើងវិញនៅក្នុងផ្សារអូឡាំពិក ដោយមានអាជីវករលក់ដូរក្នុងផ្សារមួយចំនួន ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖

“គណៈកម្មការគ្រប់គ្រងផ្សារ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នាដេីម្បីបញ្ជាក់ថាបងប្អូនអវិជ្ជមាន“។ ដូច្នេះសូមបងប្អូនអាជីវករលក់ដូរនៅផ្សារអូឡាំពិកទាំងអស់ មេត្តាទៅយកសំណាកតាមការប្រកាសរបស់ណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក៕


