កូវីដ-១៩
យប់មិញ ធ្វើតេស្តសំណាកលើកទី១ លើមនុស្ស៤៥នាក់នៅផ្សារអូឡាំពិក រកឃើញវិជ្ជមានកូវីដ ១៨នាក់, ព្រឹកនេះគ្រូពេទ្យកំពុងធ្វើតេស្តបន្ត
BY Khmernote Media
July 2, 2021
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកអាជីវករផ្សារអូឡាំពិកចំនួន៤៥នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន១៨ នាក់។ នៅព្រឹកនេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសឲ្យអាជីវករផ្សារអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នាដេីម្បីបញ្ជាក់ថាបងប្អូនអវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញ នៅថ្ងៃទី១ ខែកក្កដា ២០២១ ក្រុមគ្រូពេទ្យ ODCTM មកយកសំណាកលើកទី១ អាជីវករផ្សារអូឡាំពិកចំនួន៤នាក់ សន្តិសុខផ្សារ១៣នាក់ និងកម្លាំងរបស់គណៈកម្មការផ្សារ២៨នាក់ ដែលសរុបចំនួន៤៥នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន១៩ ចំនួន១៨នាក់ ៕
