ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បុគ្គលិកនៅហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន កើតកូវីដ សូមអ្នកចូលផឹកកាហ្វេទៅនោះដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ

    BY Khmernote Media July 2, 2021
    បុគ្គលិកនៅហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន កើតកូវីដ សូមអ្នកចូលផឹកកាហ្វេទៅនោះដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ហូបកាហ្វេ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS ជាប់ផ្សារផេនសលចាស់ ក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៧ ខែមិថុនា​ ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    Share This Post: