ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សារអូឡាំពិកចំនួន ១៤ថ្ងៃ ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់

    BY Khmernote Media July 2, 2021
    ក្តៅៗ! រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សារអូឡាំពិកចំនួន ១៤ថ្ងៃ ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់

    យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានករណីវិជ្ជជំងឺកូវីដ១៩មានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

    សន្តិសុខ បុគ្គលិក កម្មករ អាជីវករ  អតិថិជន និងអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    Share This Post: