ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាល់កុលក្លែងក្លាយជិត ៥តោន ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល

    BY Khmernote Media July 3, 2021
    អាល់កុលក្លែងក្លាយជិត ៥តោន ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ៥តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

    សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ៕

    Share This Post: