ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៤,១១១ ករណី និងមរណភាពចំនួន ៧៣៨ នាក់
- BY
- autoadmin
- July 3, 2021
ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៤៤,១១១ ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលនាំឱ្យប្រទេសនេះមានករណីជំងឺ COVID-19 សរុបទាំងអស់ចំនួន ៣០,៥០២,៣៦២ ករណី។ ក្រៅពីនេះអ្នកស្លាប់ថ្មីចំនួន ៧៣៨ នាក់ ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យការស្លាប់ទាំងអស់មានសរុប ៤០១,០៥០ នាក់ ចាប់តាំងពីប្រទេសនេះមានជំងឺ COVID-19 ជាលើកដំបូង។

ឥឡូវនេះករណីសកម្មនៅសល់តែ ៤៩៥,៥៣៣ ករណី ដែលជាចំនួនក្រោម ៥០០,០០០ ជាលើកដំបូងក្នុងរយៈពេល ៩៧ថ្ងៃ ខណៈធ្លាក់ចុះចំនួន ១៤,១០៤ ករណី ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ។ គិតមកទល់ពេលនេះ មនុស្សសរុបចំនួន ២៩,៦០៥,៧៧៩ នាក់ ត្រូវបានព្យាបាល និងរំសាយចេញពីមន្ទីរពេទ្យដោយជោគជ័យ ហើយក្នុងនោះមាន ៥៧,៤៧៧ នាក់ ត្រូវបានរំសាយក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






