កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៩៩៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ៦១៧នាក់
BY Khmernote Media
July 4, 2021
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៩៣នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦១៧នាក់ និងមានអ្នកបាត់បង់ជីវិត២៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៤,២៩១នាក់, ករណីជាសះស្បើយសរុប ៤៦,៧៤០នាក់ និងស្លាប់សរុប ៧២០នាក់៕
