កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៨៩៦នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ៦៤៦នាក់
BY Khmernote Media
July 5, 2021
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៩៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៤៦នាក់ និងមានអ្នកបាត់បង់ជីវិត២៨នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៥,១៨៧នាក់, ករណីជាសះស្បើយសរុប ៤៧,៣៨៦នាក់ និងស្លាប់សរុប ៧៤៨នាក់៕
