ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហ៊ុន ជា បញ្ជាក់ថាសត្វតោបានទៅដល់ផ្ទះវិញហើយ និងបានរៀបចំអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដើម្បីសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នកជិតខាង

    BY Khmernote Media July 5, 2021
    ឯកឧត្តម ហ៊ុន ជា បញ្ជាក់ថាសត្វតោបានទៅដល់ផ្ទះវិញហើយ និងបានរៀបចំអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដើម្បីសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នកជិតខាង

    រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារនោះ ឥលូវនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតប្រគល់តោនោះទៅឲ្យម្ចាស់ចិញ្ចឹមវិញ និងប្រគល់ប្រាក់ដែលបានពិន័យត្រឡប់ទៅវិញផងដែរ។

    មុននេះដែរ ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ជា បានបង្ហោះសារថា៖ “នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជនបរទេសដែលជាម្ចាស់សត្វតោ បានទៅទទួលសត្វរបស់ខ្លួនយកមកចិញ្ចឹមមើលថែរក្សារនៅផ្ទះវិញ និងអនុវត្តតាម គោលការណ៍របស់ថ្នាក់ដឹកនាំ។ គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហោះសារតាមរយៈfacebook ផ្លូវរបស់សម្តេចថា ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះ សម្តេចបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។”

    Share This Post: