ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលស្រុកមង្គលបូរី ប្រកាសស្វែងរកបុរសជនជាតិវៀតណាម២នាក់ ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក

    BY Khmernote Media July 6, 2021
    អភិបាលស្រុកមង្គលបូរី  ប្រកាសស្វែងរកបុរសជនជាតិវៀតណាម២នាក់ ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក

    ខេត្តបន្ទាយមានជ័យ៖ យោងតាមករណីហ្វេស ប៊ុក លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសសេចក្តីជូនដំណឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ជនជាតិវៀតណាមមានឈ្មោះដូចខាងក្រោម៖

    ១- ឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ
    ២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ

    ដែលបុរសទាំង ២នាក់នេះជាពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមបងប្អូន និងសមត្ថកិច្ច មេត្តាជួយស្វែងរកគាត់ ឱ្យត្រលប់មកវិញ។ សូមអរគុណ!!

    ប្រភព៖ រ័ត្ន ដាស៊ីណង់

    Share This Post: