ហ្គេម PUBG ធ្វើឲ្យក្មេងប្រុសម្នាក់លោតសម្លាប់ខ្លួនទាំងវ័យក្មេង
ចិន៖ ក្មេងប្រុសដែលញៀននឹងហ្គេមម្នាក់បានលោតពីលើផ្ទះសម្លាប់ខ្លួន បន្ទាប់ពីម្តាយរបស់គេស្តីបន្ទោស និងប្រាប់ឲ្យគេកាត់បន្ថយការលេងហ្គេម។ ក្មេងប្រុសចិត្តឆៅរូបនេះមានឈ្មោះថា Xu Tianci អាយុ១៣ឆ្នាំ រស់នៅក្នុងក្រុង Haimen ខេត្ត Jiangsu ប្រទេសចិន។ មុនពេលកើតហេតុក្មេងប្រុសរូបនេះញៀននឹងការលេងហ្គេម Player Unknown’s Battlegrounds (PUBG) ខ្លាំងណាស់ រហូតដល់ភ្លេចរៀនសូត្រ និងមិនសូវស្តាប់តាមការអប់រំរបស់ឪពុកម្តាយនោះទេ។
មុនពេលកើតហេតុ ម្តាយរបស់កុមាររូបនេះបានស្តីបន្ទោសឲ្យរូបគេខ្លាំងៗ និងបានប្រាប់ឲ្យគេត្រូវកាត់បន្ថយការលេងហ្គេម ដើម្បីយកពេលវេលានោះមករៀនសូត្រវិញ។ យ៉ាងណាក្តី ការស្តីបន្ទោសនេះមិនបានផ្លាស់ប្តូរទម្លាប់អាក្រក់របស់គេនោះទេ តែវាបានធ្វើឲ្យរូបគេខឹងនឹងម្តាយយ៉ាងខ្លាំង ហើយកំហឹងនេះបានធ្វើឲ្យក្មេងប្រុសខាងលើ សម្រេចចិត្តឡើងទៅលើដំបូលផ្ទះ និងលោតសម្លាប់ខ្លួនតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz