រថយន្ត

ក្រុមហ៊ុន Toyota ហៅប្រមូលរថយន្តម៉ាក Prius និង C-HR ជាង១លានគ្រឿងចូលរោងចក្រពិនិត្យឡើងវិញ ដោយសារមានបញ្ហាប្រព័ន្ធភ្លើង ខ្លាចឆេះឡាន

BY
Khmernote Media
September 6, 2018

យោងតាមសារព័ត៌មានអេឡិចត្រូនិច Worldofbuzz បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor បានហៅប្រមូលរថយន្តម៉ាក Toyota Prius និង Toyota C-HR ជាង១លានគ្រឿងឲ្យចូលរោងចក្រ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា ប្រព័ន្ធភ្លើងក្នុងយានយន្តទាំង២ប្រភេទខាងលើនេះ មានបញ្ហាបច្ចេកទេស និងអាចបង្កឲ្យមានភ្លើងឆេះរថយន្តទៀតផង។

បើតាមលោក Jean-Yves Jault អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota Motor បានប្រាប់ឲ្យដឹងថា រថយន្តដែលគេរកឃើញថា មានបញ្ហាប្រព័ន្ធភ្លើងទាំងនោះមានចំនួនសរុប ១,០៣ លានគ្រឿង ដែលក្នុងមានរថយន្តចំនួន ៥៥៤,០០០ គ្រឿង កំពុងត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសជប៉ុន និង ១៩២​,០០០ គ្រឿង កំពុងប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ហើយចំនួនដែលនៅសល់គឺកំពុងតែត្រូវបានគេប្រើប្រាស់នៅតាមបណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោក។

យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានគ្រោះថ្នាក់ណាមួយកើតឡើងដូចការព្រួយបារម្ភខាងលើនេះនៅឡើយទេ តែសេចក្តីអំពាវនាវខាងលើនេះត្រូវបានក្រុមហ៊ុនបារម្ភថា អាចនឹងកើតមានក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz

Share This Post: