ខ្មែរណូត

ស្វែងរក

  • PR

    សូមស្វាគមន៍កញ្ញា ជា ស្រីនា ក្លាយជាទូតសុឆ្ឆន្ទៈផ្លូវការក្រុមហ៊ុន WOWNOW

    BY Liny Chan July 6, 2021
    សូមស្វាគមន៍កញ្ញា ជា ស្រីនា ក្លាយជាទូតសុឆ្ឆន្ទៈផ្លូវការក្រុមហ៊ុន WOWNOW

    រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន WOWNOW បានរៀបចំកម្មវិធីស្វាគមន៍កញ្ញា ជា ស្រីនា ជាទូតសុឆ្ឆន្ទៈជាផ្លូវការ ហើយកម្មវិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគាដ៏ប្រណីតក្នុងទីក្រុងភ្នំពេញ គឺ Hyatt Regency Phnom Penh ។

    នៅក្នុងពិធីស្វាគមន៍នេះផងដែរ ក៏មានពិធីចុះហត្ថខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរបស់ ក្រុមហ៊ុនWOWNOW រវាងកញ្ញា ជា ស្រីនា និងកញ្ញា Heidi ដែលជាតំណាងរបស់ក្រុមហ៊ុន WOWNOW មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានតារាកិត្ដិយសចូលរួមមកដូចជា MONNYVEE, JASMINEVEE, BOLAVEE និង LINLINVEE ផងដែរ ។

    សូមបញ្ជាក់ផងដែរថា មុនពេលសម្រេចក្នុងការចុះកិច្ចព្រមព្រៀងជាមួយកញ្ញា ជា ស្រីនា ក្រុមហ៊ុនក៏បានសិក្សាអំពីប្រវត្តិខ្លះៗដែលទាក់ទងជាមួយនឹងកញ្ញា និងក្រុមគ្រួសាររបស់កញ្ញា ដែលមានប្រវត្តិល្អ មិនត្រឹមតែប៉ុណ្ណោះកញ្ញាគឺជាយុវតីវ័យក្មេង ដែលមានការជោគជ័យ ទៅលើការសិក្សា និងវិស័យការងារ ជាច្រើន ដូចជា បដិសណ្ធារកិច្ច រួមទាំងមានហាងអាហារ និងភេសជ្ជៈល្បីល្បាញជាដើម ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន សម្រេចចិត្ត ជ្រើសរើស កញ្ញាជាទូតសុឆ្ឆន្ទៈរបស់ក្រុមហ៊ុន WOWNOW ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ លទ្ធផលនៃការងាររបស់កញ្ញាសុទ្ធសឹងតែទទួលបាន សមិទ្ធិផល ល្អទាំងអស់ ។

    ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា កញ្ញា ជា ស្រីនា គឺជា Beauty vlogger និងជា CEO របស់សំអាងការប្រណិតនារីម្នាក់ដែល ភាគច្រើនយុវជនកម្ពុជា ជាពិសេសមិត្តនារីៗបាន ស្គាល់នាង យ៉ាងច្បាស់តាមរយៈ ការបង្ហាញពីរបៀបតុបតែងមុខ ដូចជាការផាត់មុខ និងគន្លឹះនៃការថែរក្សាសម្រស់ជាដើម នៅលើបណ្តាញសង្គមនានារបស់នាង ។

    ក្រុមហ៊ុន WOWNOW សូមជម្រាបជូនផងដែរថាកម្មវិធីទាំងមូលបានគោរពតាម គោលការណ៍របស់រដ្ឋាភិបាលក្នុងការជួបជុំមិនឱ្យលើសពី ១៥ នាក់ និងអនុវត្តន៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជួន ហើយអ្នកចូលរួមតម្រូវឱ្យវាស់កំដៅ បាញ់អាល់កុលសម្លាប់មេរោគ រក្សាគម្លាត ពាក់ម៉ាស់ ក្នុងពេលចូលរួមកម្មវិធី ។

    គួរបញ្ជាក់ផងដែរថា WOWNOW បានផ្តល់សេវាកម្មដឹកជញ្ចូនម្ហូបអាហារដែលឈាន មុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានភោជនីយដ្ឋានជាង ២០០០ ហាងបានជ្រើសរើស WOWNOW ដើម្បីបម្រើសេវាកម្មដឹកជញ្ចូនអាហារ ។ បច្ចុប្បន្នក្រុមហ៊ុន WOWNOW បានបើកសាខាមួយទៀតនៅក្នុងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមហ៊ុន WOWNOW មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសាខាក្នុងខេត្តសៀមរាប ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay