ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជូនដំណឹង! បុគ្គលិកធ្វើការនៅភោជនីយដ្ឋាន សេង លីប នៅផ្លូវមុន្នីវង្ស​ ចំនួន១០នាក់បានឆ្លងកូវីដ

    BY Khmernote Media July 7, 2021
    ជូនដំណឹង! បុគ្គលិកធ្វើការនៅភោជនីយដ្ឋាន សេង លីប នៅផ្លូវមុន្នីវង្ស​ ចំនួន១០នាក់បានឆ្លងកូវីដ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន សេង លីប​ ដែលមានទីតាំងស្ថិតនៅតាមផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២១។

    ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែករត់តុ នៅទីតាំងខាងលើនេះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចំនួន ១០នាក់ បានឆ្លងមេរោគ កូវីដ១៩។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!

    Share This Post: