ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សូមប្រុងប្រយ័ត្នជានិច្ច! កន្លែងធំៗចំនួន ៥ទីតាំងនេះ បានជាប់ទាក់ទងជាមួយករណីកូវីដ១៩

    BY Khmernote Media July 7, 2021
    សូមប្រុងប្រយ័ត្នជានិច្ច! កន្លែងធំៗចំនួន ៥ទីតាំងនេះ បានជាប់ទាក់ទងជាមួយករណីកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​​ និងមានទំនាក់ទំនងជាមួយទីតាំងក្រោមនេះ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ដោយសារទីតាំងទាំងនោះពាក់ព័ន្ធជាមួយករណីកូវីដ។ ទីតាំងនោះមាន៖

    + ហាង Daiso​ Japan សាខាផ្សារទំនើប AEON ១ ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប​ AEON ១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២ និង៤០នាទី ដល់ ១៣ និង០០នាទី មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានទៅទីតាំងខាងលើនេះ។

    + ធនាគារ ABA សាខាផ្លូវមុនីវង្ស​ (ABA Central Branch) ដែលមានទីតាំងស្ថិតនៅអគារលេខ ២៩៨ABCD ផ្លូវមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

    + ហាង មី-អា​ (MI-A Japan) សាខា ផ្សារទំនើប AEON ១ ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប​ AEON ១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២ និង៤០នាទី ដល់ ១៣ និង០០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានទៅទីតាំងខាងលើនេះ។

    + ភោជនីយដ្ឋាន សេង លីប​ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ ផ្លូវមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែករត់តុ នៅទីតាំងខាងលើនេះ ហើយបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចំនួន ១០នាក់ បានឆ្លងមេរោគ កូវីដ១៩។

    + តូបលេខ I1 238 – I1-239 ក្នុង ផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ មានអ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ។ គាត់តែងតែទៅទិញម្ហូប ក្នុងផ្សារនេះ​ផងដែរ​។​

    Share This Post: