ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សូម​​ឲ្យបងប្អូន​អាជីវករ​ កម្មករ​ ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់ស៊ី​ និង​អ្នក​នៅ​ជុំវិញ​​ផ្សារ​ ប្រញាប់ទៅ​យក​សំណាក​

    BY Khmernote Media July 7, 2021
    គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សូម​​ឲ្យបងប្អូន​អាជីវករ​ កម្មករ​ ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់ស៊ី​ និង​អ្នក​នៅ​ជុំវិញ​​ផ្សារ​ ប្រញាប់ទៅ​យក​សំណាក​

    កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ បន្ទាប់ពីចេញសេចក្តីប្រកាសនេះ យើងសង្កេតឃើញមានបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធជាច្រើនបានទៅយកសំណាកនៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​។

    ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាស “សូម​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​ កម្មករ​ ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់ស៊ី​ និង​បងប្អន​ដែល​ប្រកប​អាជីវកម្ម​នៅ​ជុំវិញ​បរិវេណ​ផ្សារ​អូឡាំពិក​សូម​អញ្ជើញ​រួសរាន់​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ឱ្យ​បាន​គ្រប់​គ្នា​”៕

    Share This Post: