កូវីដ-១៩
អភិបាលរងខណ្ឌទួលគោកបញ្ជាក់ថា យប់នេះចុះធ្វើតេស្តសំណាកកម្មករនៅរោងចក្រ ម៉េង អៀង រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ៩២នាក់
BY Khmernote Media
July 7, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា យប់ថ្ងៃពុធទី ៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:១០នាទី អាជ្ញាធរខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកព្រែកព្នៅ និងក្រុមការងារមន្ទីរសុខាភិបាលរាជធានី បានបន្តចុះយកសំណាកបងប្អូនកម្មករ និងកម្មការីនីនៅរោងចក្រ ម៉េង អៀង រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ៩២នាក់ ស្រី ៧៧នាក់ និងបានដឹកបងប្អូនយកទៅសម្រាកព្យាបាលនៅកោះពេជ្រ , មណ្ឌលអូឡាំពិក៕

