ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាបបន្តបិទការចេញ-ចូលទីតាំងផ្ទះចំនួន ២៧ខ្នងក្នុងសង្កាត់ស្រង៉ែ ដែលពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ១៩

    BY Khmernote Media July 8, 2021
    រដ្ឋបាលខេត្តសៀមរាបបន្តបិទការចេញ-ចូលទីតាំងផ្ទះចំនួន ២៧ខ្នងក្នុងសង្កាត់ស្រង៉ែ ដែលពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តបន្តបិទការចេញ-ចូលទីតាំងផ្ទះចំនួន ២៧ខ្នងផ្ទះ រួមមាន ភូមិព្រៃធំ ចំនួន ២៣ខ្នងផ្ទះ និងភូមិចន្លោង ចំនួន ០៤ខ្នងផ្ទះ ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍បន្ត គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងទីតាំងផ្ទះដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។

    Share This Post: