អាជ្ញាធរខណ្ឌសែនសុខ ឆ្មក់ចូលបិទទីតាំងភោជនីយដ្ឋាន “ហ្គោល Gold” ជាបណ្តោះអាសន្ន ក្រោយលួចលាក់បើកខារ៉ាអូខេ និងឃាត់ខ្លួនមនុស្សប្រុសស្រី២៦នាក់
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឆ្មក់ចូលបិទទីតាំងហាងខារ៉ាអូខេមួយកន្លែង យីហោ “ហ្គោល Gold” នៅតាមផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង។ ប្រត្តិបត្តិការនេះធ្វើឡើង កាលពីវេលា ម៉ោង១២ យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីបានទទួលព័ត៌មាន ថាទីតាំងនេះបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺcovid19។

ជាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតិឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លា ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះបង្គ្រាបនេះដោយទីតាំងហាងខារ៉ាអូខេ យីហោ ហ្គោល លួចបើកទទួលភ្ញៀវជាច្រើនចូលច្រៀងលេងយ៉ាងសប្បាយដោយមិន អនុវត្តវិធានការក្រសួងសុខាភិបាល និងផ្គើនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌសែនសុខ ចុះបង្ក្រាបបិទហាងជាបណ្ដោះអាសន្ន។
ក្រោយប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តទៅតាមនិតិវិធីច្បាប់៕





ដោយ៖ បងម៉េង ខ្មែរណូត