ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ប្រទេសឥណ្ឌាមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៥,៨៩២ ករណី និងមរណភាពចំនួន ៨១៧ ករណីបន្ថែមទៀត

    BY autoadmin July 8, 2021
    ថ្ងៃនេះ ប្រទេសឥណ្ឌាមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៥,៨៩២ ករណី និងមរណភាពចំនួន ៨១៧ ករណីបន្ថែមទៀត

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៥,៨៩២ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ វាគឺជាការកើនឡើងបន្ដិចបន្តួចបើធៀបនឹងសប្ដាហ៍កន្លងមក ខណៈដែលម្សិលមិញនេះខ្លួនក៏បានកត់ត្រាការឆ្លងថ្មីចំនួន ៤៣,៧៣៣ ករណីផងដែរ ដែលនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបមានដល់ ៣០,៧០៩,៥៥៧ ករណី។

    ការស្លាប់ចំនួន ៨១៧នាក់ ក៏ត្រូវបានគេកត់ត្រាសម្រាប់ថ្ងៃនេះ ដែលបានធ្វើឱ្យចំនួនស្លាប់សរុបកើនដល់ ៤០៥,០២៨ នាក់។ តួលេខនេះកើតមានឡើងនៅចំពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ៤ លាននាក់ គិតត្រឹមថ្ងៃពុធនេះ។ យ៉ាងណាក៏ដោយ ចំនួននៃការស្លាប់នៅទូទាំងពិភពលោកមានការថយចុះពី ១៨,០០០ នាក់ ក្នុងមួយថ្ងៃកាលពីខែមករា មកនៅត្រឹម ៧,៩០០ នាក់ នាពេលឥឡូវនេះ ដោយសារពលរដ្ឋភាគច្រើនបានទទួលវ៉ាក់សាំង ដែលធ្វើឱ្យអត្រានៃការស្លាប់មានការថយចុះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Live Mint

    Share This Post: