ព័ត៌មានជាតិ
រកមុខឃើញហើយ ជនដែលតែងតែដើរបិទក្រដាស បូមលូ តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋយ៉ាងឥតសណ្តាប់ធ្នាប់ (មានវីដេអូ)
BY Khmernote Media
July 8, 2021
យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរនៅក្នុងសង្កាត់ស្ទឹងមានជ័យ បានប្រទះឃើញបុរស២នាក់កំពុងតែដើរបិទក្រដាសទំនាក់ទំនង បូមលូ នៅក្នុងមូលដ្ឋាន។ ភ្លាមៗនោះ អាជ្ញាធរបានចុះធ្វើការណែនាំឲ្យបុរសទាំង២នាក់នោះដើរបកក្រដាស ដែលខ្លួនបានបិទវិញទាំងអស់ និងឲ្យឈប់ធ្វើបែបនេះទៀត ដោយសារតែធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព នៅក្នុងមូលដ្ឋាន។

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ចូលរួមទប់ស្កាត់ទង្វើនេះទាំងអស់គ្នា បើសិនជាប្រទះឃើញមាននរណាដើរបិទក្រដាសបែបនេះ សូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន៕
