កុំព្យូទ័រយួរដៃ ASUS TUF Gaming F15 និង F17 មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ
ថ្ងៃនេះក្រុមហ៊ុន ASUS បានបង្ហាញវត្តមានកុំព្យូទ័រយួរដៃ TUF Gaming F15 និង F17 ដែលបំពាក់ hardware ថ្មីដ៏ខ្លាំង ហើយទាន់សម័យ ដែលស័ក្កសមបំផុតសម្រាប់អ្នកលេងហ្គេមអេឡិចត្រូនិក។ មុខកាត់គែមរួមគ្នារបស់ CPUs ជំនាន់ទី១១ Gen Intel Core™ និង NVIDIA GeForce RTX™ 30 Series Laptop GPUs មានមុខងារសំខាន់ៗដើម្បីបង្កើតបទពិសោធន៍ហ្គេមដ៏អស្ចារ្យ។ Adaptive-Sync displays របស់ឡែបថបនេះមានរហូតដល់ 144Hz ដែលផ្ដល់ជូនក្រាហ្វិករលូនល្អ។ ជាមួយគ្នានេះ ការដំណើរការកាន់តែប្រសើរឡើងជាងមុនដោយសារការបង្កើនសមត្ថភាពប្រព័ន្ធត្រជាក់ដោយកង្ហរនីមួយៗមានដល់ទៅ 83ស្លាប។ អ្វីដែលកាន់តែអស្ចារ្យការបំពាក់បច្ចេកវិទ្យា បំបាត់សំលេងរំខាន Two-Way AI នឹងធ្វើឱ្យអ្នកលេងហ្គេមអាចជជែកគ្នាជាមួយនឹងក្រុមរបស់ខ្លួនកាន់តែងាយស្រួល ដោយ Thunderbolt ™ 4 ផ្តល់ជូននូវជម្រើសនៃការតភ្ជាប់ដែលអាចផ្លាស់ប្តូរបាន។

Primed for fast-paced gameplay
បំពាក់ដល់ទៅ GeForce RTX ™ 3060Ti Laptop GPU មានល្បឿនរហូតដល់ 1630MHz នៅ 90W ជាមួយ GPU Boost និង 5W ផ្សេងទៀតដែលមាននៅ Dynamic Boost។ កុំព្យូទ័រយួរដៃ 2021 TUF Gaming F15 និង F17 បើកបង្ហាញសក្តានុពលនៃស្ថាបត្យកម្ម Ampere ថ្មីរបស់ NVIDIA ។ ជំនាន់ចុងក្រោយនៃ RTX GPUs រួមបញ្ចូលគ្នារវាង streaming multiprocessors ថ្មី ជាមួយនឹង 2nd gen RT cores និង 3rd gen Tensor cores នឹងជួយឱ្យក្រាហ្វិកតាមកាំរស្មី ( ray-traced) កាន់តែច្បាស់ និងលក្ខណៈពិសេស AI កម្រិតខ្ពស់។ ការកែលំអទាំងនេះអាចជួយឱ្យមានភាពរស់រវើក ដូចពេលដែល frame rates ត្រូវបានជំរុញដល់កម្រិតកំពូលថ្មី។


Enhanced cooling
យុទ្ធសាស្រ្តប្រព័ន្ធត្រជាក់ដ៏ឆ្លាតវៃ នាំមកនូវសមាសធាតុផ្សំដែលត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងប្រុងប្រយ័ត្ន ការសម្អាតដោយខ្លួនឯង និង settings ដែលអាចកំណត់បាន គឺដើម្បីធានានូវបទពិសោធន៍ល្អបំផុត។
ឧបករណ៍កំដៅចំនួន ៤ចែកចាយថាមពលកំដៅពី CPU និង GPU ទៅឧបករណ៍កំដៅចំនួន ៣ ដែលបំលែង និងបញ្ជូនកម្ដៅយ៉ាងឆាប់ទៅកន្លែងបញ្ចេញ។ ឧបករណ៍កំដៅនីមួយៗ ត្រូវបានតម្រៀបជាជួជាមួយស្ពាន់ដែលមានកម្រាស់ស្តើង 0.1mm ដែលបង្កើនផ្ទៃសម្រាប់រំលាយកម្ដៅ និងធន់នឹងខ្យល់ទាបសម្រាប់លំហូរយ៉ាងរលូន។
Longer lasting battery
efficient Intel processor មានថាមពលខ្លាំង និងថាមពលថ្មធំ 90Wh រួមបញ្ចូលគ្នា គឺដើម្បីឱ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងការកម្សាន្តបានដល់ទៅ 14.7 ម៉ោងឯណោះដោយមិនចាំបាច់សាកថ្ម សម្រាប់ម៉ូឌែល 15-inch edition។
A comprehensive experience
Thunderbolt 4 នៅគែមខាងឆ្វេងទន់ងាយបត់បែន អាចភ្ជាប់ទៅនឹងឧបករណ៍ទំនើបដែលមានកម្រិតបញ្ជូនគ្រប់គ្រាន់ដើម្បីភ្ជាប់ GPU ខាងក្រៅ។ វាត្រូវនឹង DisplayPort 1.4 ដូច្នេះអ្នកប្រើអាចភ្ជាប់ 4K display ចំនួន ២ កឺ 60Hz ឬ 8K UHD TV ឬ monitor សម្រាប់រូបភាពដែលមើលមិនច្បាស់។ រន្ធ USB 3.2 Type-A ចំនួន ៣ ធ្វើឱ្យមានកន្លែងទូលាយសម្រាប់ mouse, gamepad និងឧបករណ៍ផ្សេងៗទៀត។ Bluetooth ដែលភ្ជាប់មកជាមួយក៏អាចឱ្យអ្នកប្រើប្រាស់ប្រើ mice ចំនួនពីរ កាស និងឧបករណ៍ផ្សេងទៀតសម្រាប់កន្លែងដោតខ្សែផ្សេងទៀតដែលទំនេរ។ រន្ធ HDMI 2.0b ជួយឱ្យអេក្រង់ផ្ដល់នូវរូបភាពកាន់តែច្បាស់ ជាមួយគុណភាពរហូតដល់ 4K ហើយ Wi-Fi 6 (802.11ax) ដ៏លឿន ធានាថាទៅដល់ទីណាក៏ចាប់អ៉ីនធឺណេតបានលឿនសម្រាប់អ្នកប្រើប្រាស់។
ក្តារចុច ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ការលេងហ្គេមជាមួយនឹងការឌីស្សាញ desktop-style ដែលធ្វើឱ្យការបញ្ចូលកាន់តែរលូន និងច្បាស់លាស់។ បច្ចេកវិទ្យា Overstroke បង្កើតសកម្មភាពដល់គ្រាប់ចុចនីមួយៗឱ្យកាន់តែល្អក្នុងការ stroke ហើយធ្វើឱ្យការវាយបញ្ចូលបានលឿន និងកាន់តែប្រសើរឡើង។ មានទម្រង់ TUF ពិត គ្រាប់ចុចនីមួយៗមាំជាប់បានយូរ ទ្រាំទ្រនឹងការចុចជាង ២០លានដង ដែលបង្កើតទំនុកចិត្តក្នុងការប្រើប្រាស់បានយូរ។
ការបំពាក់ភ្លើង backlight RGB ធ្វើឱ្យអ្នកប្រើប្រាស់បង្ហាញពីស្ទីលរបស់ពួកគេ ខណៈពេលដែលការរំលេចឡើងលើ WASD ផ្ដល់នូវ shortcut key សម្រាប់ពិនិត្យមើលចលនាបញ្ជា។ ពណ៌ និង effects របស់ RGB ត្រូវបានកែសំរួលជាមួយនឹងឧបករណ៍ប្រើប្រាស់ Armory Crate,ដែលបង្រួបបង្រួមមុខងារសំខាន់ៗដូចជា ការគ្រប់គ្រងពន្លឺ ការត្រួតពិនិត្យប្រព័ន្ធ និងទម្រង់សេណារីយ៉ូ ដែលអាចកំណត់ system settings បានដោយស្វ័យប្រវត្តិ និងល្អបំផុតសម្រាប់ហ្គេម និងកម្មវិធីផ្សេងៗ។

Stylish and durable
ជម្រើសពណ៌ដ៏រលោងស្រិលចំនួនពីរគឺ Eclipse Gray និង bold Graphite Black នាំមកនូវភាពខុសប្លែកគ្នារវាងកុំព្យូទ័រយួរដៃស៊េរីថ្មី TUF Gaming F15 និង F17។ ការរចនាទាំងពីរនេះមានលក្ខណៈ ច្បាស់ និងស្អាតរៀបរយ,បើនិយាយពីភាពប្រណិត គឺរាប់ចាប់ពីការរចនាផ្នែកខាងលើនៃកុំព្យូទ័របែបឆ្នូតតូចៗដូចសរសៃសក់ និងបាតក្រោមដែលរចនាឡើងដូចក្រឡាសំបុកឃ្មុំ។
រូបរាងកុំព្យូទ័រ ត្រូវបានឱ្យប្រសើរឡើង នឹងកាន់តែទាន់សម័យឱ្យត្រូវជាមួយនឹង TUF Gaming logo ដែលដាក់នៅលើគម្របកុំព្យូទ័រ។ រូបរាងកាន់តែទំនើប ហើយទាន់សម័យនេះ ផ្តល់ជូននូវស៊េរីថ្មីដែលនៅតែមានភាពធន់ខ្ពស់៕
ខាងក្រោមនេះជា Specs និងតម្លៃរបស់ TUF F15/F17 នៅក្នុងប្រទេសកម្ពុជា

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
– ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់ដំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG