ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ នៅទីតាំងផ្ទះមួយក្នុងសង្កាត់ស្ទឹងមានជ័យ

    BY Khmernote Media July 9, 2021
    រកឃើញអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ នៅទីតាំងផ្ទះមួយក្នុងសង្កាត់ស្ទឹងមានជ័យ

    (រាជធានីភ្នំពេញ)៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ (ក.ប.ប) បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែងនៅរថយន្តផ្ទុក អាល់កុលប្រភេទមេតាណុល ត្រៀមដឹកចែកចាយទៅខេត្ត ផ្សេងៗ ហើយឈានចុះឆែកឆេរ ទីតាំងផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទទួលបានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ផងដែរ។

    ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ ក្រោយបានធ្វើតេស្តបឋម។ ចំពោះវត្ថុតាងទាំងនោះបានរក្សាទុក បិទសៀល និងបន្តនីតិវិធីតាមច្បាប់ជាធរមាន៕

    Share This Post: