ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌមានជ័យចុះផ្អាកទីតាំងភោជនីយដ្ឋាន “គោដុត រិទ្ធ វិទូ” ក្រោយបើកទទួលភ្ញៀវឲ្យផឹកស៊ីក្នុងបន្ទប់ មិនគោរពតាមការណែនាំរបស់ក្រសួង

    BY Khmernote Media July 9, 2021
    អាជ្ញាធរខណ្ឌមានជ័យចុះផ្អាកទីតាំងភោជនីយដ្ឋាន “គោដុត រិទ្ធ វិទូ” ក្រោយបើកទទួលភ្ញៀវឲ្យផឹកស៊ីក្នុងបន្ទប់ មិនគោរពតាមការណែនាំរបស់ក្រសួង

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការចុះផ្អាកជាបណ្តោះអាសន្នភោជនីយដ្ឋានមួយយីហោ “គោដុត រិទ្ធ វិទូ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយបេតុង​ ចូលទៅទីលានចាក់សំរាមចាស់​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ភោជនីយដ្ឋាននេះបើកទទួលភ្ញៀវ និងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងថែមទៀត មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

    ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលើ ហើយឃើញថា ភោជនីយដ្ឋាននោះពិតជាមានបើកបន្ទប់ខារ៉ាអូខេមែន ប៉ុន្តែគ្រាន់តែបើកបន្ទប់ទទួលភ្ញៀវឲ្យផឹកខាងក្នុងប៉ុណ្ណោះ មិនមានច្រៀងនោះទេ។ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាផ្អាកជាបណ្តោះអាសន្ននិងមិនមានឃាត់ខ្លួនមនុស្សនោះទេ៕

    Share This Post: