គិតត្រឹមថ្ងៃនេះ ខេត្តចំនួនពីរ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៤នាក់បន្ថែមទៀត
យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៤នាក់ និងមានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ចំណែកនៅក្នុងខេត្តកំពង់ចាមវិញ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៤នាក់ ដូចគ្នា ក្នុងនោះរួមមាន៖

ក្រុងកំពង់ចាម ០៦នាក់,ស្រុកកំពង់សៀម ០២នាក់ ស្រុកបាធាយ ១៦នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកជើងព្រៃ ០៨នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកកងមាស ០១នាក់, ស្រុកចំការលើ ១១នាក់ និងមកពីខេត្តតាកែវ ០១នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ៕





