ទាំងមន្ត្រីរាជការ ទាំងនិវត្តជន នឹងទទួលបានប្រាក់បន្ថែមលើកទឹកចិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិថ្មីទី៦ ដែលត្រូវប្រព្រឹត្តឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពី ឯកឧត្តម ខៀវ កាញារីទ្ធី រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា “នៅក្នុងពេលបុណ្យភ្ជុំនេះ មន្ត្រីរាជការទាំងអស់ រួមទាំងនិវត្តជនផង នឹងទទួលបានប្រាក់បន្ថែម ៥ ម៉ឺនរៀល ហើយនៅខែ ១០ (តុលា) ប្រាក់ខែនឹងត្រូវបើកនៅអាទិត្យទី ១ ។ នៅខែ ១១ (វិច្ឆិកា) ប្រាក់ខែអាចនឹងបើកនៅអាទិត្យទី ២ – អនុសាសន៍ សម្តេចតេជោ ហ៊ុនសែន នាសម័យប្រជុំដំបូងរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ នាថ្ងៃទី ៧ កញ្ញា ២០១៨”៕
https://www.facebook.com/kanharith.khieu/posts/1958812344178582
អត្ថបទ៖ សេម
រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន
