កូរ៉េខាងត្បូងបន្ដបំបែកកំណត់ត្រាចាស់របស់ខ្លួន ជាមួយនឹងករណីថ្មីចំនួន ១,៣៧៨ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- July 10, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,៣៧៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខនេះគឺជាចំនួនប្រចាំថ្ងៃច្រើនបំផុតថ្មីមួយទៀត ខណៈកាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះបានកត់ត្រាករណីលើសពី ១,៣០០ ករណី ជាលើកដំបូងបំផុត។

ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ចាប់ផ្តើមពីថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះតទៅ វិធានការទប់ស្កាត់ជំងឺ COVID-19 នឹងត្រូវបានរឹតបន្តឹងដល់កម្រិតខ្ពស់បំផុតទី៤ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតខាង។ ច្បាប់នេះផងដែរត្រូវបានគេដឹងថា មិនធ្លាប់ដាក់ឡើងនោះទេកាលពីមុន ប៉ុន្តែដោយសារស្ថានភាពពេលនេះអាក្រក់ ហើយករណីភាគច្រើនជាវ៉ារ្យ៉ង់ Delta ប្រទេសនេះត្រូវការវិធានការទប់ស្កាត់កម្រិតខ្ពស់ជាចាំបាច់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






