ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤២,៧៦៦ ករណី និងមរណភាពចំនួន ១,២០៦ ករណី
- BY
- autoadmin
- July 10, 2021
ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៤២,៧៦៦ ករណី និងការស្លាប់ចំនួន ១,២០៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល សម្រាបថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតមកទល់ពេលនេះ ចំនួនករណីសកម្មរបស់ប្រទេសនេះនៅសល់ ៤៥៥,០៣៣ ករណី ដែលស្មើនឹង ១.៤៨% នៃករណីជំងឺ COVID-19 សរុបទាំងអស់ ខណៈបានថយចុះចំនួន ៣,៦៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

នៅថ្ងៃនេះផ្ទាល់ មានអ្នកជំងឺ ៤៥,២៥៤ នាក់ បានជាសះស្បើយពីជំងឺ COVID-19 និងបានរំសាយចេញទៅផ្ទះ។ តួលេខនេះបានធ្វើឱ្យចំនួនអ្នកជាសះស្បើយពីជំងឺនេះ កើនដល់ ២៩,៩៣៣,៥៣៨ នាក់ ដែលស្មើនឹង ៩៧.២% នៃចំនួនករណីសរុប។ ប្រទេសឥណ្ឌាបានមើលឃើញពីការធ្លាក់ចុះករណីប្រចាំថ្ងៃរហូតដល់ខ្ទង់ ៣០,០០០ នាក់ កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកទៀតករណីថ្មីបានហក់ឡើងដល់ជាង ៤០,០០០ ករណីវិញ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភមួយ៕


អត្ថបទ៖ លីដា
ប្រភព៖ India Today
- Share This Post:






