ព័ត៌មានជាតិ
(ព័ត៌មានបឋម) ចោរឆក់ខ្សែកម្នាក់ រត់គេចខ្លួនលោតចូលទឹកបឹង ត្រូវសមត្ថកិច្ចឡោមព័ទ្ធជិះទូករកទាល់តែឃើញ
BY Khmernote Media
July 10, 2021
ខេត្តកណ្តាល៖ យោងតាមដំណឹងបឋមដែលក្រុមការងារខ្មែរណូតទើបទទួលបានឲ្យដឹងថា មានករណីចោរឆក់ខ្សែក នៅគល់ស្ពានព្រែកហូរ ហើយរត់គេចខ្លួន លោតចូលទឹកបឹង ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកហូរ សហការជាមួយកម្លាំងចរាចរណ៍ក្រុងតាខ្មៅ និងកម្លាំងអធិការដ្ឋាននគរបាលតាខ្មៅ ឡោមព័ទ្ធនិងជិះទូករុករកទាល់តែឃើញ និងចាប់ឃាត់ខ្លួនបានម្នាក់ហើយ នាព្រឹកថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កំពុងបញ្ជូនទៅសាកសួរ នៅអធិការដ្ឋានក្រុងតាខ្មៅ៕
