ព័ត៌មានជាតិ
ស្អែកនេះផ្សារអូឡាំពិកនឹងមានការបា-ញ់ថ្នាំស-ម្លាប់-មេរោគកូវិដ-១៩ ដូច្នេះមិនអនុញ្ញាតឱ្យអាជីវករចូលយកទំនិញចេញ១ថ្ងៃ
BY Khmernote Media
July 10, 2021
យោងតាមការបញ្ជាក់ពី គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានឲ្យដឹងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ថា គណៈកម្មការគ្រប់គ្រងផ្សារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មអូឡាំពិក សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករផ្សារអូឡាំពិកទាំងអស់ឲ្យបានជ្រាបថា ថ្ងៃស្អែកទី១១ ខែកក្កដា ឆ្នាំ២០២១ ផ្សារអូឡាំពិកបាញ់ថ្នាំសម្លាប់មេរោគកូវិដ-១៩ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដូច្នេះផ្សារមិនអនុញ្ញាតឱ្យបងប្អូនចូលយកទំនិញចេញ១ថ្ងៃ ។ ដូច្នេះសូមបងប្អូនអាជីវករទាំងអស់គោរពជូនជ្រាបជាដំណឹងនេះ៕

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
