ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែម ចំនួន ៨៣នាក់ ខណៈជាសះស្បើយ ៧១នាក់

    BY Khmernote Media July 10, 2021
    រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែម ចំនួន ៨៣នាក់ ខណៈជាសះស្បើយ ៧១នាក់

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកកងមាស ០៧នាក់, ស្រុកកំពង់សៀម ១០នាក់, ស្រុកស្ទឹងត្រង់ ១១នាក់, ស្រុកបាធាយ ១៣នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកជើងព្រៃ ១១នាក់ និងស្រុកកោះសូទិន ០៥នាក់ ក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

    សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន១,២៣៨នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ ចំនួន៨៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបញ្ជូនអ្នកជំងឺទាំង៨៣នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ(អ្នកកំពុងសម្រាកព្យាបាល ចំនួន៧៥៦នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

    Share This Post: