ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀត

    BY Khmernote Media July 11, 2021
    ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀត

    ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ដូចខាងក្រោម:

    ១- ក្រុងព្រៃវែង ចំនួន ​៣នាក់
    ២- ស្រុកពាមរក៍ ចំនួន ​៣៥នាក់
    ៣-ស្រុកកំចាយមារ ចំនួន ​១៨នាក់
    ៤- ស្រុកបាភ្នំ ចំនួន​ ១១នាក់
    ៥- ស្រុកព្រះសេ្ដច ចំនួន​ ៨នាក់
    ៦- ស្រុកស្វាយអន្ទរ ចំនួន ៧នាក់
    ៧- ស្រុកកំពង់ត្របែក ចំនួន ៧នាក់
    ៨- ស្រុកពោធិ៍រៀង ចំនួន ៦នាក់
    ៩- ស្រុកពារាំង ចំនួន ៥នាក់
    ១០-ស្រុកមេសាង ចំនួន ៤នាក់
    ១១-ស្រុកពាមជរ ចំនួន ៣នាក់
    ១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់

    បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
    ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

    Share This Post: